ព័ត៌មានថ្ងៃនេះ
មេសា ២៩
លោក ហ៊ុន ម៉ាណែត៖គ្មានការបង្កើត«មូលនិធិព្រែកជីកហ្វូណនតេជោ»
RFI Khmer / អ៊ឹង ប៊ុនថនប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា មិនមានការបង្កើត«មូលនិធិព្រែកជីកហ្វូណនតេជោ»នោះទេ បើទោះជាមានការបំផុសគំនិតនេះឡើងក៏ដោយ។ លោក ហ៊ុន ម៉ាណែត នៅបានព្រមានអ្នកដែលចង់បង្កើតមូលនិធិនេះ ដោយយកឈ្មោះរបស់លោកទៅប្រើប្រាស់។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតធ្វើឡើងនៅពីរថ្ងៃក្រោយ ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន នៅក្នុងពេលជួបជាមួយសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី២៦ខែមេសា បានថ្លែងអំពាវនាវឱ្យឧកញ៉ា និងអ្នកវិនិយោគក្នុងស្រុករួមគ្នាបញ្ចេញទុន សាងសង់ព្រែកជីហ្វូណនតេជោឲ្យខាងតែបាន នៅក្នុងករណីដែលរកទុនពីបរទេសមិនបាន។ អតីតនាយករដ្ឋមន្រ្តី លោកហ៊ុនសែននៅបានបន្ថែមថា លោកនឹងឈរជាប់ជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល និងប្រមូលផ្តុំអ្នកដែលមានទុនមកចូលរួមវិនិយោគ។ គម្រោងស្តារព្រែកជីកពីខេត្តតាកែវ ទៅកាន់ខេត្តកំពត ប្រវែង១៨០គីឡូម៉ែត្រនេះ ត្រូវគ្រោងចំណាយថវិកា១៧០០លានដុល្លារ ដែលជាថវិការបស់ក្រុមហ៊ុនចិន ក្រោមរូបមន្ត «វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ» ឬហៅកាត់ថា BOT ដូចនឹងករណីសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ៕Takeo1 day ago | Englishលោក ជា វ៉ាន់ដេត សម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ
Fresh News Khmer / Ngovheng66@gmail.comTakeo1 day ago | Englishលោក ជា វ៉ាន់ដេត សំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ព្រមទាំងបើកការដ្ឋានកសាងផ្លូវបេតុង ៨ខ្សែ នៅស្រុកបាទី ខេត្តតាកែវ
Fresh News Khmer / Ngovheng66@gmail.comTakeo1 day ago | Englishក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ ប្រកាសសមាសភាពប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី
Fresh News Khmer / Ngovheng66@gmail.comTakeo1 day ago | Englishលោក ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅសាលាស្រុកបាទី ខេត្តតាកែវ
Fresh News Khmer / Chanroth.fn@gmail.com(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅសាលាស្រុកបាទី ខេត្តតាកែវ។Takeo2 days ago | Englishរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកសំរោង ស្រុកទ្រាំង និងស្រុកគីរីវង្ស ខេត្តតាកែវ
Fresh News Khmer / PheakdeyTakeo2 days ago | Englishរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ពិនិត្យស្ថានភាពប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅស្រុកសំរោង ស្រុកទ្រាំង និងស្រុកគិរីវង្ស ខេត្តតាកែវ
Fresh News Khmer / TharithTakeo2 days ago | Englishឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ ឧបត្ថម្ភថវិកា ១ពាន់ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន
Fresh News Khmer / ChivornTakeo2 days ago | Englishកម្រងរូបភាព៖ អាជីវករលក់បន្លែនៅសួនកុមារ ខណ្ឌពោធិ៍សែនជ័យ
Newsroom Cambodia Khmer / កេង ចាន់នូ (Keng Channou)Takeo4 days ago | English